RFI ខេមរភាសា / Khmer
banner
km.rfi.fr
RFI ខេមរភាសា / Khmer
@km.rfi.fr
🌍 វិទ្យុបារាំង​អន្តរជាតិ​ជា​ខេមរភាសា - ព័ត៌មាន​អំពីប្រទេស​កម្ពុជា និង​​តំបន់​ផ្សេងទៀតនៅ​​ទូទាំង​ពិភពលោក
💻 rfi.fr/km/ 🎧 rfi.my/ផ្សាយផ្ទាល់
𝕏 rfi.my/Xkm 📷 rfi.my/IGkm 🗨️ rfi.my/WAkm ✈️ rfi.my/TGkm
លោក កែវ រតនៈ អះអាងថារាល់ចំណូលពីរ៉ែមិនអាចយកទៅដាក់ហោប៉ៅបានទេ
លោក កែវ រតនៈ អះអាងថារាល់ចំណូលពីរ៉ែមិនអាចយកទៅដាក់ហោប៉ៅបានទេ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា រាល់ចំណូលពីវិស័យរ៉ែ គឺមិនអាចអ្នកណាយកទៅដាក់ហោប៉ៅផ្ទាល់ខ្លួនបានទេ ដោយលោកព្រមានថា បើអ្នកណាហ៊ានប៉ះពាល់នឹងត្រូវចូលគុក។ ការ​ថ្លែង​របស់រដ្ឋមន្ត្រីរូបនេះ គឺជាការឆ្លើយតប​នឹងសំណួររបស់អ្នកកាសែត​ នៅក្នុង​កម្មវិធីពិព័រណ៍ផលិតផលរ៉ែប្រចាំឆ្នាំ២០២៦ នាថ្ងៃទិត្យទី១៥ ខែកុម្ភៈ។ ដោយទទួលស្គាល់ពីការបារ​ម្ភរបស់ពលរដ្ឋលើការ​គ្រប់គ្រងចំណូលពីវិស័យរ៉ែ លោក កែវ រតនៈ បានអះអាងថា ចំណូលពីធនធាន ​ដែល​មិនកកើត​ឡើង​វិញនេះ គឺត្រូវបានត្រួតពិនិត្យដោយ​អន្តរក្រសួង ​ដែលមានការ​ប្រុង​ប្រយ័ត្នខ្ពស់។
rfi.my
February 16, 2026 at 4:42 AM
អតីតរដ្ឋមន្ត្រីក្រសួងថាមពល​អ៊ុយក្រែន ត្រូវចាប់ខ្លួន​ពីបទពុករលួយ
អតីតរដ្ឋមន្ត្រីក្រសួងថាមពល​អ៊ុយក្រែន ត្រូវចាប់ខ្លួន​ពីបទពុករលួយ
រឿងអាស្រូវពុករលួយ​ក្នុងជួរថ្នាក់ដឹកនាំអ៊ុយក្រែន បានលេចឡើងជាបន្តបន្ទាប់ កាលពីឆ្នាំ​២០២៥ ហើយ​បានបង្ខំ​ឲ្យ​រដ្ឋមន្ត្រីច្រើននាក់ ក្នុងរដ្ឋាភិបាល​លោកហ្សេឡេនស្គី ត្រូវចុះចេញពីតំណែង​​។ កាលពីថ្ងៃអាទិត្យ​ ទី​១៥កុម្ភៈ អតីតរដ្ឋមន្ត្រី​ក្រសួងថាមពលអ៊ុយក្រែន ត្រូវបាន​ចាប់ខ្លួនដោយ​​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ។
rfi.my
February 15, 2026 at 11:45 PM
អ៊ីស្រាអែល បាញ់ប្លោង​នៅហ្កាហ្សា សម្លាប់​មនុស្ស​ជាង ១០ នាក់
អ៊ីស្រាអែល បាញ់ប្លោង​នៅហ្កាហ្សា សម្លាប់​មនុស្ស​ជាង ១០ នាក់
​អ៊ីស្រាអែល បាញ់ប្លោង​គ្រាប់ ត្រូវ​ចំ​ច្រើនកន្លែង​ នៅតំ​បន់​ហ្កាហ្សា និង​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋប៉ាឡេស្ទីន ចំនួនយ៉ាង​តិច​ ១២ នាក់។ នេះបើតាម ​ក្រុម​ប្រដាប់​អាវុធហាម៉ាសហ្កាហ្សា ដោយ​ចោទប្រកាន់ថា អ៊ីស្រាអែលចេះតែ​បន្ត​រំលោភបទឈប់បាញ់។ ដោយ​​ច្រានចោលពាក្យ​ចោទប្រកាន់​ កងទ័ព​អ៊ីស្រាអែលលើកឡើង​ថា ហាម៉ាស ទៅវិញទេ ដែល​បំពាន​បទឈប់បាញ់ និង​អះអាងថា ការ​បាញ់​ប្រហារ​របស់ខ្លួន​ស្រប​តាម​ច្បាប់អន្តរជាតិ​។​
rfi.my
February 15, 2026 at 3:11 PM
នៅវៀតណាម សុបិន​កើបប្រាក់ចំណេញ​ជាមួយ​លុយឌីជីថល កំពុងរលាយសាបសូន្យ
នៅវៀតណាម សុបិន​កើបប្រាក់ចំណេញ​ជាមួយ​លុយឌីជីថល កំពុងរលាយសាបសូន្យ
នៅវៀតណាម ក៏ដូចជានៅតាមប្រទេសអាស៊ីមួយចំនួន វិស័យ​លុយឌីជីថល បាន​ឡើងប៉ោង​មួយរយៈធំ ធ្វើ​ឲ្យ​មនុស្សជ្រួលជ្រើម​ចង់កើបប្រាក់ចំណេញ​ដ៏ច្រើនសន្ធឹក​​។ ក៏ប៉ុន្តែ សុបិននេះបានរលាយ​ទៅ​វិញ បន្ទាប់ពី​តម្លៃលុយឌីជីថល បានធ្លាក់ចុះយ៉ាងគំហុក ធ្វើ​ឲ្យ​អ្នកវិនិយោគត្រូវខាងបង់ប្រាក់​សន្សំរបស់ខ្លួន​។ ទីផ្សារលុយ​ឌីជីថលនៅវៀតណាម កំពុងតែជួបវិបត្តិយ៉ាងខ្លាំង ស្របពេលដែល​រដ្ឋវៀតណាម ចាប់ផ្តើម​រៀបចំច្បាប់ ដើម្បី​គ្រប់គ្រងវិស័យដ៏គ្រោះថ្នាក់នេះ​។
rfi.my
February 15, 2026 at 12:16 PM
តុលាការកូរ៉េខាងត្បូង ចោទប្រកាន់គូស្នេហ៍មួយគូ ដែលបោកប្រាក់ជនជាតិកូរ៉េជាង ៧លានដុល្លារ
តុលាការកូរ៉េខាងត្បូង ចោទប្រកាន់គូស្នេហ៍មួយគូ ដែលបោកប្រាក់ជនជាតិកូរ៉េជាង ៧លានដុល្លារ
ប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងមួយគូដែលជាបណ្តាញក្រុមឧក្រិដ្ឋជនឆបោកនៅកម្ពុជា បានរងការចោទពីរដ្ឋអាជ្ញាក្រុងអូលសាន ពីបទក្លែងបន្លំការវិនិយោគចំពោះជនជាតិកូរ៉េ ដោយគិតជាទឹកប្រាក់ជាង ៧លានដុល្លារអាមេរិក។ ផ្អែកតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានជាច្រើនរបស់កូរ៉េខាងត្បូង គូស្នេហ៍មួយគូនេះត្រូវបានអាជ្ញាធរកម្ពុជាធ្វើបត្យាប័នប្រគល់ឱ្យសមត្ថកិច្ចកូរ៉េកាលពីចុងខែមករា ឆ្នាំ២០២៦ ដើម្បីយកទៅអនុវត្តទោសនៅកូរ៉េខាងត្បូង។
rfi.my
February 15, 2026 at 11:35 AM
អូស្ត្រាលី​ ចាប់​ផ្តើម​ការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
អូស្ត្រាលី​ ចាប់​ផ្តើម​ការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
រដ្ឋាភិបាលទីក្រុង​កង់បេរ៉ា​​ បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាវិនិយោគ ៣,៩ ពាន់លាន​ដុល្លារអូស្ត្រាលី​ ក្នុង​ដំណាក់​កាល​ដំបូង ដើម្បី​ចាប់ផ្តើមការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។  គម្រោងនេះ ឋិត​ក្នុង​កិច្ចព្រមព្រៀង​​ត្រីភាគី រវាង អូស្ត្រាលី ​ជាមួយ ​អាមេរិក ​និង​អង់គ្លេស កាលពីឆ្នាំ២០២១។ កម្មវត្ថុ​របស់​សម្ព័ន្ធត្រីភាគី​នេះ ដើម្បីទប់​ទល់​ឥទ្ធិពល​មហាយក្សចិន ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។​  
rfi.my
February 15, 2026 at 11:22 AM
ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?
ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?
ជាការពិត រឿង​បក្ខពួកគ្រួសារនិយម​មិនមែនជាបញ្ហាថ្មីទេនៅក្នុ​ងសង្គមខ្មែរ។ ​​ជាក់ស្តែងថ្មីៗនេះ រឿង​បក្ខពួក​គ្រួសារ​និយម​​​នេះ​ត្រូវបាន​គេយកមក​ជជែកវែកញែកយ៉ាងផុសផុល​​​​​តាមបណ្តាញសង្គម ​​​ បន្ទាប់ពី​មានការតែងតាំង​​មន្ត្រី​តាម​​​ក្រសួងស្ថាប័ន​​មួយចំនួន។ ​ជាមន្ត្រី​ក្មេងខ្ចី​​ដែល​​​​​ជាប់សាច់ឈាម​​ជាមួយ​​ថ្នាក់ដឹកនាំ​នៃក្រសួងស្ថាប័ន​​​ទាំងនោះ​។ ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?
rfi.my
February 15, 2026 at 11:22 AM
ថៃថា ការចុះបញ្ជី «មហាសង្ក្រាន្ត» កម្ពុជាក្នុងបញ្ជីអង្គការយូណេស្កូ មិនប៉ះពាល់វប្បធម៌ថៃ
ថៃថា ការចុះបញ្ជី «មហាសង្ក្រាន្ត» កម្ពុជាក្នុងបញ្ជីអង្គការយូណេស្កូ មិនប៉ះពាល់វប្បធម៌ថៃ
មន្ត្រីជាន់ខ្ពស់របស់ថៃមួយរូប បានចេញមកបញ្ជាក់ថា ការចុះបញ្ជី «មហាសង្ក្រាន្ត» របស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីអង្គការយូណេស្កូ មិនធ្វើឲ្យប៉ះពាល់វប្បធម៌ថៃឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីថៃបានដឹងថា កម្ពុជាកំពុងពន្លឿនការចុះបញ្ជី «មហាសង្រ្កាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិអង្គការយូណេស្កូ។
rfi.my
February 15, 2026 at 10:14 AM
បទល្មើសអនឡាញ៖ ជនជាតិឥណ្ឌូនេស៊ីជាង ៧០០នាក់ត្រៀមចាកចេញពីប្រទេសកម្ពុជា
បទល្មើសអនឡាញ៖ ជនជាតិឥណ្ឌូនេស៊ីជាង ៧០០នាក់ត្រៀមចាកចេញពីប្រទេសកម្ពុជា
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីចំនួនជាង ៧០០នាក់ដែលភាគច្រើនគ្មានលិខិតឆ្លងដែនកំពុងត្រៀមចាកចេញពីប្រទេសកម្ពុជានៅចន្លោះថ្ងៃទី១៥កុម្ភៈ ដល់ថ្ងៃទី៤ មីនា។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ជនជាតិឥណ្ឌូណេស៊ីទាំងនោះភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅកម្ពុជា។ 
rfi.my
February 15, 2026 at 9:20 AM
អ្នកកាសែតមួយរូបក្នុងខេត្តឧត្តរមានជ័យត្រូវចាប់ខ្លួន ក្រោយរាយការណ៍ពីបញ្ហាកងទ័ព
អ្នកកាសែតមួយរូបក្នុងខេត្តឧត្តរមានជ័យត្រូវចាប់ខ្លួន ក្រោយរាយការណ៍ពីបញ្ហាកងទ័ព
អ្នកសារព័ត៌មានមួយរូបក្នុងខេត្តឧត្តរមានជ័យត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣កុម្ភៈ ជុំវិញការរាយការណ៍ពីបញ្ហាកងទ័ពជួរមុខ។ នេះបើតាមសមាគមការពារសិទ្ធិមនុស្សអាដហុក ដោយបញ្ជាក់ថា មានយ៉ាងហោចណាស់អ្នកកាសែត ៤នាក់ហើយដែល​ត្រូវសមត្ថកិច្ចចាប់ខ្លួន គិតពីដើមឆ្នាំ២០២៦នេះ​។
rfi.my
February 15, 2026 at 8:53 AM
ផ្សារផលិតផលខ្មែរជំរុញការគាំទ្រផលិតផលក្នុងស្រុកនៅក្នុងទិវានៃក្តីស្រលាញ់
ផ្សារផលិតផលខ្មែរជំរុញការគាំទ្រផលិតផលក្នុងស្រុកនៅក្នុងទិវានៃក្តីស្រលាញ់
នៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ១៤ និង១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាពិសេសនៅក្នុងឱកាសទិវានៃក្តីស្រលាញ់ កម្មវិធីព្រឹត្តិការណ៍ ផ្សារផលិតផលខ្មែរ ក្រោមប្រធាទបទ ភាពគង់វង្ស និងនិរន្តភាពនៃផលិតផលខ្មែរនៅក្នុងស្រុកត្រូវបានរៀបចំធ្វើឡើងជាលើកដំបូងនៅដើមឆ្នាំ២០២៦នេះ នៅឯមជ្ឈមណ្ឌលហ្វេកតូរីភ្នំពេញ ដោយមានការចូលរួមទាំងភ្ញៀវជាតិនិងអន្តរជាតិ តំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងអាជីវករ និងសិប្បករមកពីតាមបណ្តាខេត្តក្រុងនានា។ ផ្សារផលិតផលខ្មែររៀបចំឡើងក្នុងគោលបំណងជំរុញការគាំទ្រ និងលើកកម្ពស់និរន្តភាពយូរអង្វែងនៃផលិតផលក្នុងស្រុក ជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់នេះ និងនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
rfi.my
February 15, 2026 at 8:40 AM
ក្រសួងសុខាភិបាល​រកឃើញ​ករណីឆ្លងជំងឺផ្តាសាយបក្សី​ដំបូងក្នុងឆ្នាំ​២០២៦​​ នៅខេត្តកំពត
ក្រសួងសុខាភិបាល​រកឃើញ​ករណីឆ្លងជំងឺផ្តាសាយបក្សី​ដំបូងក្នុងឆ្នាំ​២០២៦​​ នៅខេត្តកំពត
ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ២០២៦ ក្រសួង​សុខាភិ​បាល​បាន​​​រក​ឃើញករណី​ឆ្លង​ជំងឺ​​ផ្តាសាយ​បក្សីលើ​បុរស​វ័យ​ ៣០​ឆ្នាំម្នាក់​ នៅ​ភូមិ​មានរិទ្ធិ​ ឃុំ​កណ្តោល​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​។​ ​នេះ​ជា​ករណី​ឆ្លងជំងឺផ្តាសាយ​បក្សី​ដំបូង​ក្នុង​ឆ្នាំ២០២៦​ ខណៈ​ក្រសួងសុខាភិ​បាល​បន្ត​អំពាវនាវ​​ឱ្យ​ពល​រដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យនៃ​​ជំងឺ​ផ្តាសាយប្រភេទ​នេះ​។​ សើ​ ដាវី រាយ​ការណ៍​៖​
rfi.my
February 15, 2026 at 5:44 AM
ជម្លោះខ្មែរ-ថៃ៖ អាជីវករត្អូញត្អែរពីការលក់ដូរធ្លាក់ចុះនៅរដូវចូលឆ្នាំចិន ឆ្នាំ២០២៦
ជម្លោះខ្មែរ-ថៃ៖ អាជីវករត្អូញត្អែរពីការលក់ដូរធ្លាក់ចុះនៅរដូវចូលឆ្នាំចិន ឆ្នាំ២០២៦
ដូចសព្វមួយដង ប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិន និងវៀតណាមតែងនាំគ្នាទៅផ្សារទិញគ្រឿងតុបតែង និងសម្ភារៈចាំបាច់ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី​។ ខណៈថ្ងៃសែនចូលឆ្នាំចិននឹងមកដល់នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៦ ​អាជីវករ​នៅ​តាម​ផ្សារ​អូរឫស្សីមួយ​ចំនួន​ត្អូញត្អែរពីការលក់ដូរធ្លាក់ចុះនៅរដូវចូលឆ្នាំចិនឆ្នាំនេះ។ ក្រុមអាជីករកត់សម្គាល់ថា​ ពលរដ្ឋ​ខ្មែរ​ជាប់​ខ្សៃ​ស្រឡាយ​ចិន-វៀតណាម​កាត់បន្ថយការចំណាយដោយសារតែស្ថានភាពប្រទេសកំពុងមានជម្លោះព្រំដែនជាមួយថៃ និងស្ថានភាពសេដ្ឋកិច្ចពុំអំណោយផលផង។
rfi.my
February 15, 2026 at 5:31 AM
ឥណ្ឌាគ្រោងទិញគ្រឿងសព្វាវុធ​ ក្នុងនោះមាន​យន្តហោះ​Rafale១១៤គ្រឿង សរុបទឹកប្រាក់​៣៣ពាន់​លានអឺរ៉ូ
ឥណ្ឌាគ្រោងទិញគ្រឿងសព្វាវុធ​ ក្នុងនោះមាន​យន្តហោះ​Rafale១១៤គ្រឿង សរុបទឹកប្រាក់​៣៣ពាន់​លានអឺរ៉ូ
កាលពីថ្ងៃទី​១២កុម្ភៈ ក្រសួងការពារជាតិ​ឥណ្ឌាបានប្រកាសដំណឹងថា គេគ្រោងទិញ​គ្រឿងសព្វាវុធ​ គិតជាទឹក​ប្រាក់​សរុប ប្រមាណ​៣៣ពាន់​អឺរ៉ូ។ ក្នុងចំណោមនេះ​​ ឥណ្ឌាអាចនឹងទិញយន្តហោះចម្បាំង Rafale របស់បារាំង ចំនួន​១១៤គ្រឿងបន្ថែមទៀត តែត្រូវជាមួយ​លក្ខខណ្ឌ លើកគ្រឿងផ្សំខ្លះ ទៅផលិ​ត​នៅ​ក្នុងប្រទេសឥណ្ឌា​។ ក្រុមហ៊ុន Safran ដែល​ផលិត​ម៉ូទ័រយន្តហោះ Rafale បានអះអាងថាគេត្រៀមខ្លួន​ បើករោងចក្រ​នៅ​ឥណ្ឌា​។
rfi.my
February 14, 2026 at 4:14 PM
ចិន ​ដាស់តឿន ​អាមេរិក​ កុំឲ្យ​ឃុបឃិត​នឹង​តៃវ៉ាន់
ចិន ​ដាស់តឿន ​អាមេរិក​ កុំឲ្យ​ឃុបឃិត​នឹង​តៃវ៉ាន់
ក្នុង​ឱកាស​វេទិកាសន្តិសុខនៅក្រុង​ម៉ុយនិច ប្រមុខការទូត​ចិន លោក វ៉ាង យី​ ប្រកាស​ដាស់តឿន​សហរដ្ឋអាមេរិក កុំឲ្យ​​​ឃុបឃិតគ្នាជាមួយ​ តៃវ៉ាន់ ដែល​អាច​បង្កឲ្យ​ប្រឈមមុខ​ដាក់គ្នា​ ឬ​ប៉ះទង្គិច​ផ្ទាល់​ជាមួយ​ចិន។ រដ្ឋមន្ត្រី​ការបរទេស​ចិន ក៏​ថែមទាំង​ជំរុញឲ្យ​ អាមេរិក ជ្រើសរើសផ្លូវ​សហការ​ ក្នុងភាព​ប្រាកដនិយម​ ដើម្បី​ចំណេញ​​ផលប្រយោជន៍​រួម​។ 
rfi.my
February 14, 2026 at 3:07 PM
លោក ម៉ាកូ​ រូប៊ីយ៉ូ​​ ហៅ​អឺរ៉ុ​ប​ឲ្យដើរពី​ក្រោយ​លោកដូណាល់ ត្រាំ ដើម្បី​​ស្តារ​សណ្តាប់ធ្នាប់ពិភពលោក
លោក ម៉ាកូ​ រូប៊ីយ៉ូ​​ ហៅ​អឺរ៉ុ​ប​ឲ្យដើរពី​ក្រោយ​លោកដូណាល់ ត្រាំ ដើម្បី​​ស្តារ​សណ្តាប់ធ្នាប់ពិភពលោក
សន្និសីទទីក្រុងមុយនីឆ ស្តីពីសន្តិសុខ បានចាប់ផ្តើម​បើកទ្វារកាលពីថ្ងៃសុក្រ ទី​១៣កុម្ភៈ នៅ​ក្នុងបរិបទមួយ​ ដែលសម្ព័ន្ធភាព​រវាង​អឺរ៉ុប និង​​សហរដ្ឋអាមេរិក​ កាន់តែបែកខ្ញែក​គ្នា​ ជាមួយ​នឹងភាពវឹកវរ​នៃសណ្ដាប់​ធ្នាប់អន្តរជាតិ ដោយសារតែ​មហាអំណាចធំៗ ចង់តែប្រើកម្លាំង ជាជាងការគោរពច្បាប់​។ នៅព្រឹកថ្ងៃសៅរ៍​ លោក​ប្រមុខការទូតអាមេរិក ម៉ាកូ រូប៊ីយ៉ូ បាន​ឡើងថ្លែងសុន្ទកថា ដោយ​បានអះអាងថា សហរដ្ឋអាមេរិក ​មិន​មានចេតនាបំបែកបំបាក់ទេ តែ​ចង់​ឲ្យអឺរ៉ុបរាំមាំឡើង ដើម្បីសហការជាមួយគ្នា ក្នុងការស្តារសណ្តាប់ធ្នាប់ពិភពលោក​។
rfi.my
February 14, 2026 at 12:11 PM
បរិបទតានតឹងខ្លាំង​ជាមួយ​អ៊ីរ៉ង អាមេរិក​បញ្ជូន​នាវាដឹកយន្តហោះចម្បាំង​ទី២ទៅ​មជ្ឈិមបូព៌ា
បរិបទតានតឹងខ្លាំង​ជាមួយ​អ៊ីរ៉ង អាមេរិក​បញ្ជូន​នាវាដឹកយន្តហោះចម្បាំង​ទី២ទៅ​មជ្ឈិមបូព៌ា
សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ កំពុងតែ​ចរចា​គ្នា​យ៉ាងតានតឹង​ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក។ ដើម្បី​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​តេហេរ៉ង់ សហរដ្ឋ​អាមេរិក​របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជូន​នាវា​ដឹកយន្តហោះចម្បាំង ទី២ ទៅតំបន់​មជ្ឈិមបូព៌ា។ ដោយគំរាម​បែប​ប្រយោល ចៅហ្វាយ​សេតវិមានលើកឡើង​ជាថ្មី អំពី​លទ្ធភាព​ផ្លាស់ប្តូរ​របបដឹកនាំ​អ៊ីរ៉ង់​។​  
rfi.my
February 14, 2026 at 11:45 AM
កម្ពុជា និងកាណាដាគាំទ្រគ្នាទៅវិញទៅមក តាមរយៈការរឹតចំណងការទូតឱ្យកាន់តែខ្លាំង
កម្ពុជា និងកាណាដាគាំទ្រគ្នាទៅវិញទៅមក តាមរយៈការរឹតចំណងការទូតឱ្យកាន់តែខ្លាំង
កម្ពុជា និងកាណាដាប្រកាសរឹតបន្តឹងចំណងការទូតរវាងគ្នា ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ឱ្យ​រីកចម្រើនទៅមុខបន្ថែមទៀត។ នេះបើយោងតាមខ្លឹមសារនៃលទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសកាណាដា​កាលពីថ្ងៃទី១២ ខែកុម្ភៈ។
rfi.my
February 14, 2026 at 10:50 AM
កម្ពុជាប្រកាសជ្រើសរើសកងទ័ពជើងគោកបន្ថែម ៣០០០នាក់
កម្ពុជាប្រកាសជ្រើសរើសកងទ័ពជើងគោកបន្ថែម ៣០០០នាក់
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញសេចក្តីប្រកាសជ្រើសរើសពលទាហានចំនួន ៣០០០នាក់ឲ្យចូលបំពេញក្របខ័ណ្ឌ នៅតាមបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក។ ក្នុងសេចក្តីចុះថ្ងៃទី១១ខែកុម្ភៈ ពលទាហានត្រូវមានសុខភាពមាំទាំ និងមានអាយុមិនលើស ៣៥ឆ្នាំ និងមានកម្រិតអប់រំចាប់ពីមធ្យមសិក្សាបឋមភូមិ រហូតដល់ថ្នាក់បរិញ្ញបត្រឡើងទៅ។ អ្នកជំនាញស្វាគមន៍ការជ្រើសរើសពលទាហានថ្មីនេះ ដោយយល់ថា ជាការឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន។
rfi.my
February 14, 2026 at 9:56 AM
ឯកសារសំណុំ​រឿងលោក​ Epstein៖ មហាសេដ្ឋីអាមេរិកម្នាក់បាន​ទិញវត្ថុបុរាណខ្មែរក្នុងតម្លៃកប់ពពក
ឯកសារសំណុំ​រឿងលោក​ Epstein៖ មហាសេដ្ឋីអាមេរិកម្នាក់បាន​ទិញវត្ថុបុរាណខ្មែរក្នុងតម្លៃកប់ពពក
ឯកសារ​​​ក្រសួងយុត្តិធម៌អាមេរិក​​ក្នុងសំណុំរឿង Jeffrey Epstein បានបង្ហាញថា ​​​វត្ថុបុរាណខ្មែរ​​ចំនួន​​​ ១២​ត្រូវបានមហាសេដ្ឋីអាមេរិកម្នាក់​ឈ្មោះ​ Leon Black ​​​​ប្រមូលទិញ​ក្នុងតម្លៃកប់ពពក​​។ នេះបើតាមការចុះផ្សាយរបស់​​​​​កាសែតអាមេរិក Bloomberg នៅថ្ងៃទី​​១៣កុម្ភៈម្សិលមិញនេះ។ ​​តាម Bloomberg មេធាវីតំណាង​ឱ្យរដ្ឋាភិបាលកម្ពុជា​បាន​​​ទាក់ទងទៅតំណាង​លោក Leon Black ដើម្បី​​ប្រគល់វត្ថុបុរាណ​ដ៏ពិសិដ្ឋទាំងនោះ​ឱ្យកម្ពុជាវិញ​។
rfi.my
February 14, 2026 at 9:56 AM
មេដឹកនាំកម្ពុជា និងកូរ៉េសរសើរក្រុមការងាររួមលើការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ
មេដឹកនាំកម្ពុជា និងកូរ៉េសរសើរក្រុមការងាររួមលើការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូ​រ៉េខាងត្បូង លោក លី ចែម្យ៉ុង (Lee Jae Myung) បានថ្លែងកោតសរសើរក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលសម្រេចបានស្នាដៃគួរឲ្យកត់សម្គាល់លើការបង្ក្រាបបទល្មើសអនឡាញ​។ ចំពោះលោក ហ៊ុន ម៉ាណែត ​កម្ពុជា​នៅតែមានការតាំងចិត្ត​មុតមាំ​​ ក្នុងការប្រយុទ្ធ​​ប្រឆាំង​ និងការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែនគ្រប់ទម្រង់​​ រួមទាំង​ការឆបោក​តាមប្រព័ន្ធ​អនឡាញ និងឧក្រិដ្ឋកម្ម​ពាក់ព័​ន្ធផ្សេងទៀត​។
rfi.my
February 14, 2026 at 6:07 AM
រុស្ស៊ី អ៊ុយក្រែន បានព្រមព្រៀងជួបគ្នាជាថ្មីនៅទីក្រុងហ្សឺណែវ ក្រោមការសម្របសម្រួលរបស់អាមេរិក
រុស្ស៊ី អ៊ុយក្រែន បានព្រមព្រៀងជួបគ្នាជាថ្មីនៅទីក្រុងហ្សឺណែវ ក្រោមការសម្របសម្រួលរបស់អាមេរិក
រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសនៅថ្ងៃសុក្រទី ១៣ កុម្ភៈថា ពួកគេនឹងចូលរួមកិច្ចពិភាក្សា ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ កុម្ភៈនៅទីក្រុងហ្សឺណែវ។ កិច្ចពិភាក្សាផ្តោតបន្តលើកិច្ចចរចារដែលស្មុគស្មាញ ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមដែលបានបន្តអស់រយៈពេលជិត៤ឆ្នាំ។
rfi.my
February 13, 2026 at 6:52 PM
គណបក្សជាតិនិយមបង់ក្លាដែសរបស់លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា
គណបក្សជាតិនិយមបង់ក្លាដែសរបស់លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា
លទ្ធផលបោះឆ្នោតផ្លូវការនៅបង់ក្លាដែសនៅថ្ងៃសុក្រ ទី១៣ កុម្ភៈ បង្ហាញថា គណបក្សជាតិនិយមរបស់ លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ។ បក្សជាតិនិយមទទួលបាន២១២អាសនៈ ក្នុងចំណោម ៣០០អាសនៈ។ ចំណែក សម្ព័ន្ធបក្សអ៊ីស្លាមទទួលបានត្រឹមតែ ៧៧អាសនៈ ប៉ុណ្ណោះ។ ដូច្នេះ បក្សរបស់លោក តារិក រាម៉ាន់ ទទួលបានសម្លេងភាគច្រើន នៅក្នុងរដ្ឋសភាបង់ក្លាដែស។ តើអនាគតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោក តារិក រាម៉ាន់ ជានរណា និងមានប្រវត្តិយ៉ាងដូចម្តេចខ្លះ?
rfi.my
February 13, 2026 at 6:25 PM
យាន Crew-12 ហោះទៅស្ថានីយអវកាសអន្តរជាតិ ដើម្បីស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ
យាន Crew-12 ហោះទៅស្ថានីយអវកាសអន្តរជាតិ ដើម្បីស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ
ទីភ្នាក់ងារអវកាសអាមេរិក Nasa សហការជាមួយ ក្រុមហ៊ុន​អវកាស​ Space X បានបញ្ជូនយានអវកាស Crew-12  ក្នុង​ព្រឹក​ថ្ងៃសុក្រ ទី​១៣កុម្ភៈ ដោយ​នាំ​អវកាសយានិក ៤នាក់ ទៅ​បំពេញ​បេសកកម្ម​ ចំនួន ៨ ខែ នៅក្នុង​​​ស្ថានីយអវកាសអន្តរជាតិ។ ក្នុងចំណោម​អ្នក​ទាំង ៤នាក់នោះ​ គឺមាន​ស្ត្រី​ជនជាតិបារាំង​ម្នាក់ និង​ជាលើកទី២សម្រាប់​ប្រវត្តិសាស្ត្រ​បារាំង ក្នុង​ការ​បញ្ជូន​អវកាសយានិក​ភេទស្រី ទៅកាន់​​ស្ថានីយអវកាសអន្តរជាតិ។ រដ្ឋាភិបាល​បារាំង ក៏​​បាន​រៀបចំ​យុទ្ធនាការ«​ស្ត្រីនិងវិទ្យាសាស្ត្រ​» ដើម្បី​លើកទឹកចិត្ត​នារីក្មេងៗ​ ឲ្យ​ខំប្រឹងប្រែង​សិក្សា​​ ​ដើម្បី​សម្រេច​ក្តីប្រាថ្នា ក្លាយ​ជាអ្នក​ស្រាវជ្រាវ​អវកាស នៅថ្ងៃអនាគត​។​  
rfi.my
February 13, 2026 at 3:43 PM
កម្មវិធីព័ត៌មានប្រចាំថ្ងៃ​​ សុក្រ ទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៦
កម្មវិធីព័ត៌មានប្រចាំថ្ងៃ​​ សុក្រ ទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៦
rfi.my
February 13, 2026 at 2:36 PM